៨ខែដើមឆ្នាំ២០១៨ ពលរដ្ឋ មកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ មានជាង ៨សែននាក់

FN ៖ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋមកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋនៅទូទាំងប្រទេស មានចំនួន ៨២២,៤៥៤នាក់ និងការពិគ្រោះជំងឺក្រៅមានចំនួនសរុប ៧,៧៥១, ២៣៦ករណី។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ៨ខែដើមឆ្នាំ២០១៨នេះមាន៖ *ទី១៖ ករណីពិគ្រោះជំងឺក្រៅ រយៈពេល ៨ខែដើមឆ្នាំ មានចំនួនសរុប ៧,៧៥១, ២៣៦ករណី( ករណីថ្មីមានចំនួន ៦,៧៥១,៩៤៧ ករណី) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ១,៣៦៤,៤៨២ករណី។ *ទី២៖ អ្នកជំងឺសម្រាកព្យាបាលរយៈពេល ៨ខែដើមឆ្នាំ មានចំនួន ៦៣៣,៦៩៤នាក់ ( អត្រាស្លាប់មាន 0.៧២% នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប ) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ៨០,៩២០នាក់។ *ទី៣៖ ស្រ្តីសម្រាលកូនរយៈពេល … Continue reading ៨ខែដើមឆ្នាំ២០១៨ ពលរដ្ឋ មកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ មានជាង ៨សែននាក់